
កាលបរិច្ឆេទ: ០៩ កក្កដា ២០២៦ / សុខភាព / Author : ATH Sokren
គីណាល់ប៊ុមដែលជាប្រភេទគ្រីមលាបសម្រួលដល់ការឈឺក ឈឺស្មា និងសាច់ដុំចុករោយ ផលិតដោយសហគ្រាសផលិតឱសថប៉េប៉េអឹម មានវត្តមានយ៉ាងសំខាន់នៅក្នុងកម្មវិធី « Run For The Night » ដែលរៀបចំឡើងដោយក្លឹប Club Unity Run កាលពីថ្ងៃទី១៧ ខែមិថុនា នៅ Factory Phnom Penh ក្បែរស្ពានច្បារអំពៅ លើផ្លូវជាតិលេខ២។ យុវជនយុវនារីរស់នៅទីក្រុងភ្នំពេញប្រមាណជិត៨០០នាក់បានចូលរួមកម្មវិធីរត់ដើម្បីសុខភាព ដែលប្រព្រឹត្តទៅនៅពេលល្ងាចក្រោយម៉ោងធ្វើការ ឬម៉ោងសិក្សា ក្នុងបរិយាកាសធ្វើកីឡាផង និងកម្សាន្តផង។
លោកសុខ ហួរម៉េង អ្នកគ្រប់គ្រងផលិតផលនៅនាយកដ្ឋានម៉ាកាធីង និងនាំចេញនៃសហគ្រាសផលិតឱសថប៉េប៉េអឹម បានគូសបញ្ជាក់ថា អ្នកចូលរួមភាគច្រើនស្គាល់ផលិតផលគីណាល់ប៊ុមរួចទៅហើយ ជាពិសេសកីឡាករដែលធ្លាប់រត់លើចម្ងាយផ្លូវវែង។ ក្នុងឱកាសនោះដែរ ពួកគេអាចសាកល្បងផលិតផលនៅនឹងកន្លែងផ្ទាល់តែម្តង និងទទួលបានតម្លៃពិសេស។ ដូច្នេះផលិតផលគីណាល់ប៊ុមក៏ត្រូវបានគេស្គាល់កាន់តែច្រើនក្នុងចំណោមអ្នកកីឡានៅទីក្រុងភ្នំពេញ៕